Tenglay Group

ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧៖ ផែស្ងួតតេងឡាយបាវិតចាប់ផ្ដើមដំណើរការ

ផែស្ងួតតេងឡាយបាវិតចាប់ផ្ដើមដំណើរការលើកដំបូងនូវមជ្ឍមណ្ឌលឯករាជ្យមួយនៅក្នុងក្រុងបាវិត​សម្រាប់ការរៀបចំទម្រង់បែបបទឯកសារគយ ការផ្ទេរទំនិញ ការស្តុកទុក និងសម្រួលចរាចរណ៍ទំនិញរបស់យើងរវាងព្រំដែនប្រទេសកម្ពុជា និងប្រទេសវៀតណាម។

ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០៖ ការិយាល័យកណ្ដាលរបស់ក្រុមហ៊ុនតេងឡាយគ្រុបបានប្ដូរទៅទីតាំងថ្មី

អាសយដ្ឋានថ្មីរបស់ការិយាល័យកណ្ដាលរបស់ក្រុមហ៊ុនតេងឡាយគ្រុប នៅអគារB2-072 &073 ផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០៖ ប្រភេទទំនិញឆ្លងកាត់ដឹកតាមកុងតឺន័រតាមផ្លូវគោក(ថៃ-កម្ពុជា-វៀតណាម ឬ វៀតណាម-កម្ពុជា-ថៃ)

ក្រុមហ៊ុនតេងឡាយ អាហរ័ណ នីហរ័ណ និងដឹកជញ្ជូន អាចដឹកជញ្ជូនប្រភេទទំនិញឆ្លងកាត់ដឹកតាមកុងតឺន័រតាមផ្លូវគោក ប្រទេសថៃ-កម្ពុជា-វៀតណាម ឬ វៀតណាម-កម្ពុជា-ថៃ សម្រាប់ប្រភេទទំនិញឆ្លងកាត់ដឹកតាមកុងតឺន័រតាមផ្លូវគោក ក្នុងរយៈពេលនាំមុខគេត្រឹម 2~3ថ្ងៃ រួមទាំងការរៀបចំឯកសារជាផ្លូវការនៅព្រំដែនដោយក្រុមការងារជំនាញ និងបទពិសោធន៍របស់យើង ដើម្បីយក និងបញ្ជូនទំនិញទៅដល់អតិថិជនទាន់ពេលវេលា និងមានសុវត្ថិភាព។

កម្មវិធីនិរន្តរភាពរបស់ក្រុមហ៊ុន

ព្រៃឈើជួយប្រយុទ្ធនឹងការឡើងកំដៅផែនដីដោយការស្រូបយកកាបូនឌីអុកស៊ីត ការបំលែង និងការរក្សាទុកកាបូន រួចបញ្ចេញទៅក្នុងបរិយាកាសវិញនូវខ្យល់អុកស៊ីសែនដែលយើងត្រូវការដើម្បីដកដង្ហើម។ ព្រៃឈើជួយទប់ខ្យល់ព្យុះ ទឹកហូរបាក់ដីដែលនឹងកាត់បន្ថយការហូច្រោះ និងការបំពុលនៅតាមផ្លូវទឹក ហើយក៏កាត់បន្ថយផលប៉ះពាល់នៃទឹកជំនន់ផងដែរ។

ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១៖ ការផ្ដល់ជូនជម្រើសពិសេសសម្រាប់ការដឹកជញ្ជូនទំនិញរាយសម្រាប់នាំចេញ តាមឡាន-យន្តហោះ(Land-Air) និង តាមឡាន-នាវាដឹកជញ្ជូន(Land – Sea) ទៅកាន់ប្រទេសថៃ និង ប្រទេសវៀតណាម

ដោយមើលឃើញពីតម្រូវការរបស់អតិថិជន ក្នុងការដឹកទំនិញដែលមិនអាចផលិតសម្រាប់ការនាំចេញតាមនាវាដឹកជញ្ជូនបានដោយសារពេលវេលាសម្រាប់ការផលិតខ្លីពេក និង ទំនិញខ្លះជាប្រភេទទំនិញត្រូវដឹកប្រញាប់និងបន្ទាន់សម្រាប់លក់ឱ្យទាន់រដូវកាល ទើបក្រុមការងារជំនាញនិងមានបទពិសោធន៍របស់ក្រុមហ៊ុនតេងឡាយ អាហរ័ណ នីហរ័ណ និងដឹកជញ្ជូន និង ផែស្ងួតតេងឡាយ ផ្តល់ជូនអតិថិជននូវជំរើសសម្រាប់សេវាកម្មដឹកជញ្ជូនទំនិញរាយពិសេស (ដោយរួមទាំងការទទួលទុកដាក់ទំនិញ និង ការលើកដាក់តាមផែនការផ្ទុកទៅតាមចំនួនបញ្ជាទិញ) នៅឃ្លាំងរបស់យើងផ្ទាល់ ព្រមទាំងរៀបចំទំរង់បែបបទឯកសារនាំចេញ រួចហើយដឹកជញ្ជូនទៅព្រលានយន្ដហោះ ឬ កំពង់ផែ របស់ប្រទេសវៀតណាម ឬ ប្រទេសថៃឱ្យបានទាន់ពេលវេលាទៅតាមការចង់បានរបស់អថតិថិជន។

ព្រឹត្តិការណ៍ជំងឺកូវីដ១៩ឆ្លងចូលសហគមន៍ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១

ចាប់តាំងមានព្រឹតិ្តការណ៍ជំងឺកូវីដ១៩ឆ្លងចូលសហគមន៍ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១មក ក្រុមហ៊ុនតេងឡាយគ្រុបបានអនុវត្តវិធានបង្ការការឆ្លងជំងឺកូវីដ១៩យ៉ាងខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣កុំ ៣ការពារ របស់នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

វិធានការបង្ការរបស់ក្រុមហ៊ុនឆ្លើយតបនឹងការរាតត្បាតនៃជំងឺកូវីដ១៩

ចាប់តាំងមានព្រឹតិ្តការណ៍ជំងឺកូវីដ១៩ឆ្លងចូលសហគមន៍ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១មក ក្រុមហ៊ុនតេងឡាយគ្រុបបានអនុវត្តវិធានបង្ការការឆ្លងជំងឺកូវីដ១៩យ៉ាងខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣កុំ ៣ការពារ របសនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

នាយកប្រតិបត្តិការ ផ្ដល់បទបង្ហាញដល់បុគ្គលិកអំពីជំនាញរឹង និងជំនាញទន់

ជំនាញរឹងសំដៅដល់ចំណេះដឹង និងសមត្ថភាពដែលទាក់ទងនឹងការងារដែលបុគ្គលិកទាំងអស់ត្រូវការជាចាំបាច់ដើម្បីបំពេញភារកិច្ចការងាររបស់ខ្លួនឱ្យមានប្រសិទ្ធិភាព។ រីឯជំនាញទន់គឺជាគុណសម្បត្តិផ្ទាល់ខ្លួនដែលជួយឱ្យបុគ្គលិកមានភាពរីកចម្រើនយ៉ាងពិតប្រាកដនៅកន្លែងធ្វើការ។ លោកនាយកប្រតិបត្តិការផ្ដល់បុគ្គលិកនូវគន្លឹះសំខាន់ៗដើម្បីរៀនសូត្រ និង ពង្រឹងសមត្ថភាពជាក់លាក់ដែលត្រូវការជាចាំបាច់សម្រាប់ការអនុវត្តការងារ ហើយថែមជួយបុគ្គលិកឱ្យចេះគ្រប់គ្រង និងឆ្លើយតបចំពោះគ្រប់ស្ថានការណ៍។