ឥឡូវនេះ អតិថិជនទាំងអស់អាចជឿជាក់បានថា ក្រុមហ៊ុនតេងឡាយអាចរ៉ាប់រងអ្វីៗគ្រប់យ៉ាងក្នុងមធ្យោបាយលឿន ហើយតម្លៃសមរម្យសម្រាប់សេវាកម្មទាំងអស់ដែលទាក់ទងនឹងការដឹកជញ្ជូនតាមផ្លូវគោក មិនថាក្នុង និងក្រៅប្រទេសកម្ពុជា។
ក្រុមហ៊ុនក៏បានដំឡើងប្រព័ន្ធតាមដានGPS លើរថយន្តនីមួយៗ និងមានក្រុមអ្នកជំនាញ រួមទាំងអ្នកជំនាញឯកទេសដែលមានការទទួលស្គាល់ និងបទពិសោធន៍ ដើម្បីធានាថាទំនិញរបស់អតិថិជនមានសុវត្ថិភាព និងដឹកជញ្ជូនទាន់ពេលវេលា។
មានទីធ្លាធំទូលាយសម្រាប់ទុកដាក់កុងតឺន័រក្នុងរយៈខ្លី និងរយៈពេលវែង។ អតិថិជនអាចរក្សាកុងតឺន័រនៅទីតាំងរបស់ខ្លួនផ្ទាល់ ឬជួលទីធ្លាប្រកបដោយសុវត្ថិភាពរបស់ក្រុមហ៊ុន។
សេវាកម្មកែច្នៃកុងតឺន័ររួមមាន៖
ក្រុមហ៊ុនតេង ឡាយគ្រុប អាចផ្តល់ភាពងាយស្រួល និងរហ័សក្នុងការត្រួតពិនិត្យទំនិញរបស់អតិថិជនដោយមានគយ ព្រមទាំងបមន្រ្តីប៉ូលីស និងកាមេរ៉ាសុវត្ថិភាព តាមដានយ៉ាងម៉ត់ចត់។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនតេង ឡាយគ្រុបមានផ្តល់សេវាកម្មជំនួយទៅលើការដឹកជញ្ចូនទំនិញកុងតឺន័រ ទៅកាន់ក្រុមហ៊ុនដូចជា APL, MCC, RCL, CMA, MJIC, MITSUI និងក្រុមហ៊ុនជាច្រើនទៀត។
បន្ថែមពីលើនេះ ដើម្បីជួយឲ្យការដឹកជញ្ចូនទំនិញកាន់តែល្អមួយកម្រិតទៀត ក្រុមហ៊ុនតេង ឡាយគ្រុបក៏មានឧបករណ៍ធុនធ្ងន់ដើម្បីជួយបម្លាស់ទីតាំងទំនិញទាំងនោះផងដែរ។