ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨ ផែស្ងួតតេងឡាយគឺជាផែស្ងួតដែលគ្រប់គ្រងដោយឯកជនដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលបម្រើការជាមជ្ឈមណ្ឌលឯករាជ្យសម្រាប់ការផ្ទេរ និងស្តុកទុកទំនិញ។ ផែស្ងួតតេងឡាយ ប្តេជ្ញាផ្តល់សេវាកម្មប្រកបដោយតម្លៃសមរម្យ ទំនុកចិត្ត និងគុណភាពជូនអតិថិជនគ្រប់រូប។ ឃើញថាជាផែស្ងួតដែលមានសុវត្ថិភាព និងស្ដង់ដារដែលអាចស្តុកទំនិញមានតម្លៃជាមួយនឹងសេវាកម្មលំដាប់កំពូល។
ផែស្ងួតតេងឡាយ ភ្នំពេញ ស្ថិតនៅលើបណ្ដោយមហាវិថី ឈ្នះៗ (ផ្លូវកប់ស្រូវ) ដែលជាទីតាំងយុទ្ធសាស្រមានសក្ដានុពលខ្លាំង ដោយផ្លូវជាតិសំខាន់ៗទាំងអស់ត្រូវបានតភ្ជាប់ដោយផ្លូវក្រវ៉ាត់ក្រុងថ្មីរបស់រដ្ឋាភិបាល ដែលវានឹងបម្រើជាច្រកសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ទាំងការនាំចេញក្នុងស្រុក និង ការនាំចេញ នាំចូលអន្តរជាតិផងដែរ។ មានជាមួយទីតាំងផែស្ងួតនៅខាងជើងតភ្ជាប់ទៅផ្លូវល្បឿនលឿនត្រង់ចំណុចចាប់ផ្តើមឆ្ពោះទៅកំពង់ផែក្រុងព្រះសីហនុ និងខាងត្បូងតភ្ជាប់ទៅផ្លូវក្រវ៉ាត់ក្រុង០៣នៅចំណុចចាប់ផ្តើមផងដែរ។
ផែស្ងួតតេងឡាយជាទីតាំងល្អបំផុតទាំងសម្រាប់ឃ្លាំង CFS និងឃ្លាំងចែកចាយទូទៅក្នុងស្រុក។លើសពីនេះទៅទៀតទីតាំងផែស្ងួត របស់យើងក៏ត្រូវបានហ៊ុំព័ទ្ធដោយតំបន់ឧស្សាហកម្មរោងចក្រ ស្ថានីយ៍រថភ្លើងសំរោង (គ្រោងនឹងសាងសង់បន្ថែម) មជ្ឈមណ្ឌលភស្តុភារភ្នំពេញថ្មី (PPLC នាថ្ងៃអនាគត) បង្កើតឡើងដោយរាជដ្ឋាភិបាលកម្ពុជា ដេប៉ូនៃខ្សែដឹកជញ្ជូន និងទីតាំងអាជីវកម្មផ្សេងទៀតដូចខាងក្រោម៖
ផ្លូវជាតិ | ពី ~ ទៅ | ចម្ងាយ | ព្រំដែន/ច្រកចូល |
ផ្លូវជាតិលេខ ១ | ភ្នំពេញ ~ បាវិត | ១៦២ គីឡូម៉ែត្រ | កម្ពុជា/វៀតណាម បាវិត/Moc Bai Border |
ផ្លូវជាតិលេខ ១ | ភ្នំពេញ ~ New PPAP | ៤៥ គីឡូម៉ែត្រ | កំពង់ផែស្វយ័តក្រុងភ្នំពេញ |
ផ្លូវជាតិលេខ ៤ | ភ្នំពេញ ~ ក្រុងព្រះសីហនុ | ២៣០ គីឡូម៉ែត្រ | កំពង់ផែស្វយ័តក្រុងព្រះសីហនុ |
ផ្លូវល្បឿនលឿន | ភ្នំពេញ ~ ក្រុងព្រះសីហនុ | ១៩០ គីឡូម៉ែត្រ | កំពង់ផែស្វយ័តក្រុងព្រះសីហនុ |
ផ្លូវជាតិលេខ ៥ | ភ្នំពេញ ~ ប៉ោយប៉ែត | ៤៦៨ គីឡូម៉ែត្រ | កម្ពុជា/ថៃ ប៉ោយប៉ែត/Aranya Pratet |
ផែស្ងួត តេងឡាយ បាវិតត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ គឺជាមជ្ឈមណ្ឌលឯករាជ្យមួយសម្រាប់បែបបទគយ ការផ្ទេរទំនិញ ឃ្លាំងស្តុកនិងការសម្រួលចរាចរណ៍ទំនិញរវាងព្រំដែនកម្ពុជា និងវៀតណាម។ តេង ឡាយ ផែស្ងួតបាវិត ប្តេជ្ញាផ្តល់សេវាកម្ម ប្រកបដោយតម្លៃសមរម្យ ដែលផ្តល់នូវទំនុកចិត្ត និងគុណភាពដល់អតិថិជនគ្រប់រូប ប្រកបដោយសុវត្តិភាព និង មាន ច្រកស្ងួតស្តង់ដារដែលអាចផ្ទុកទំនិញមានតម្លៃគ្រប់ប្រភេទ។
ការផ្ទុកមានសម្រាប់ការប្រើប្រាស់រយៈពេលខ្លី មធ្យម ឬរយៈពេលវែង។ ឥឡូវនេះ អតិថិជនអាចរក្សាទុកកុងតឺន័រផ្ទាល់ខ្លួន ឬ ជួលកុងតឺន័រនៅឯទីតាំងសុវត្ថិភាពរបស់ក្រុមហ៊ុនក៏បាន។
ដោយមានមន្រី្តគយ និងសន្តិសុខពេញលេញនៅក្នុងផែស្ងួតរបស់ក្រុមហ៊ុន ក្រុមហ៊ុនតេងឡាយអាចផ្តល់ភាពងាយស្រួលបំផុត និងការត្រួតពិនិត្យទំនិញរបស់អតិថិជនយ៉ាងឆាប់រហ័ស។ ក្រុមហ៊ុនក៏មានទីលានផ្ទុកកុងតឺន័រ(CY)របស់ក្រុមហ៊ុនដឹកជញ្ជូនតាមកប៉ាល់សំខាន់ៗក្នុងប្រទេសកម្ពុជាផងដែរ។
គ្រឿងបរិក្ខារធុនធ្ងន់របស់យើងក៏អាចប្រើសម្រាប់ការលើកដាក់កុងតឺន័រផងដែរ ដើម្បីបង្កើនប្រសិទ្ធភាពនៃការនាំចូល និងនាំចេញទំនិញ។
ការពាររាល់ការស្ដុកទំនិញនៅក្នុងក្រុមហ៊ុនតេងឡាយជាមួយនឹងគ្រឿងបរិក្ខាររក្សាទុកទំនិញដែលមានសុវត្ថិភាពខ្ពស់។ ទាំងដេប៉ូ និងផែស្ងួតរបស់ក្រុមហ៊ុនតេងឡាយអាចទទួល និងស្តុកគ្រប់មុខទំនិញសម្រាប់រយៈពេលខ្លី និងរយៈពេលវែងនៅក្នុងឃ្លាំងដាច់ដោយឡែករបស់ក្រុមហ៊ុន។ ក្រុមហ៊ុនក៏រៀបចំឱ្យមានរបាយការណ៍សន្និធិប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ និងប្រចាំខែផងដែរ ដោយធ្វើការចាត់ថ្នាក់ទំនិញរបស់អតិថិជនទៅតាមប្រភេទដែលកំណត់នៅក្នុងលេខសម្គាល់ទំនិញ/ផលិតផល(SKU) ហើយនឹងធ្វើការផ្ទៀងផ្ទាត់ទំនិញខូច លើស ឬខ្វះនៅពេលបញ្ជូនមកដល់ឃ្លាំង។