Tenglay Group

  • សេវាកម្ម
  • សេវាកម្ម
  • សេវាកម្ម
  • សេវាកម្ម

ការដឹកទំនិញអន្ដរជាតិ

មិនថា​ការ​​​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​ ​ឬ​តាម​ផ្លូវអាកាស​ ​ទំនិញ​ចំណុះ​ពេញ​កុងតឺន័រ​(​F​C​L​) ​ឬ​ទំនិញ​ចំរុះ​ចំណុះ​មិន​ពេញ​កុងតឺន័រ​(​L​C​L​) ​ក្រុមហ៊ុន​តេង​ឡាយ​អាច​ផ្តល់​ជូន​នូវ​សេវាកម្ម​ពិសេស​ជាមួយនឹង​តម្លៃ​ប្រកួតប្រជែង។​ ​ដោយសារ​ទំនាក់ទំនង​ដ៏​រឹង​មាំ​របស់យើង​ជាមួយ​ក្រុមហ៊ុន​ពហុ​អន្តរជាតិ​ជា​ដៃគូ​រ​ ​និង​ប្រព័ន្ធ​តាមដាន​ការ​​​ដឹកជញ្ជូន​ទំនិញ​បំពាក់​ដោយ​បច្ចេកវិជ្ជា​ទំនើប​ ​ក្រុមហ៊ុន​តេង​ឡាយ​អាច​ផ្តល់​នូវ​ព័ត៌មាន​រហ័ស​ ​និង​ជាក់លាក់​អំពី​ទំនិញ​របស់​អតិថិជន​ចាប់តាំង​ពី​ពេល​ទំនិញ​ដឹក​ចេញ​រហូតដល់​ទំនិញ​ប្រគល់​ដល់ដៃ​អតិថិជន។
សេវារបស់យើងមានដូចជា៖

ការដឹកជញ្ជូនតាមផ្លូវគោក

ឥឡូវនេះ អតិថិជនទាំងអស់អាចជឿជាក់បានថា ក្រុមហ៊ុនតេងឡាយអាចរ៉ាប់រងអ្វីៗគ្រប់យ៉ាងក្នុងមធ្យោបាយលឿន ហើយតម្លៃសមរម្យសម្រាប់សេវាកម្មទាំងអស់ដែលទាក់ទងនឹងការដឹកជញ្ជូនតាមផ្លូវគោក មិនថាក្នុង និងក្រៅប្រទេសកម្ពុជា។

ក្រុមហ៊ុនក៏បានដំឡើងប្រព័ន្ធតាមដានGPS លើរថយន្តនីមួយៗ និងមានក្រុមអ្នកជំនាញ រួមទាំងអ្នកជំនាញឯកទេសដែលមានការទទួលស្គាល់ និងបទពិសោធន៍ ដើម្បីធានាថាទំនិញរបស់អតិថិជនមានសុវត្ថិភាព និងដឹកជញ្ជូនទាន់ពេលវេលា។

សេវាកម្មដឹកជញ្ជូនផ្លូវគោករួមមាន៖

ឃ្លាំង និង ខ្សែសង្វាក់ផ្គត់ផ្គង់

រក្សាទុកទំនិញ​របស់​លោកអ្នក​នៅ​ក្នុង​ផែស្ងួត​ដែល​មាន​សុវត្ថិភាព និងស្តង់ដារ​របស់​ក្រុមហ៊ុន​តេងឡាយ។
សេវាកម្មគ្រប់គ្រងឃ្លាំង និង ខ្សែសង្វាក់ផ្គត់ផ្គង់រួមមាន៖
home-slide-3

ការបញ្ចេញទំនិញពីគយ និង ជើងសាគយ

​ជៀសវាង​ការ​យឺតយ៉ាវ​ ​និង​ធានា​សុវត្ថិភាព​ទំនិញ​របស់​លោកអ្នក​ ​យើង​នឹង​ផ្តល់​ឱ្យ​លោកអ្នក​នូវ​សេវាកម្ម​ជើងសា​គយ​ដ៏​ទូលំទូលាយ​ ​រួម​ទាំង​ការរៀបចំ​ឯកសារ​ផ្លូវច្បាប់​ទាំងអស់​ ​ដើម្បី​ប្រាកដ​ថា​ការ​​​ដឹកជញ្ជូន​ទំនិញ​របស់​លោកអ្នក​រួចរាល់​តាម​ការ​គ្រោងទុក​។​ ​លើស​ពី​នេះ​ ​យើង​មាន​ច្រក​លើកដាក់​កុងតឺន័រ​(​I​C​D​)​នៅ​ក្នុង​ផែ​ស្ងួត​របស់យើង​ផ្ទាល់​ដែល​ការិយាល័យ​គយ​តាំងនៅ​ស្រាប់​ ​ដូច្នេះ​ក្រុមហ៊ុន​តេង​ឡាយ​នឹង​ផ្តល់​សេវាកម្ម​នាំចូល​ ​និង​នាំចេញ​យ៉ាង​ងាយស្រួល​ ​និង​រហ័ស។

ទីធ្លាធំទូលាយសម្រាប់ដាក់កុងតឺន័រ

មានទីធ្លាធំទូលាយសម្រាប់ទុកដាក់កុងតឺន័រក្នុងរយៈខ្លី និងរយៈពេលវែង។ អតិថិជនអាចរក្សាកុងតឺន័រនៅទីតាំងរបស់ខ្លួនផ្ទាល់ ឬជួលទីធ្លាប្រកបដោយសុវត្ថិភាពរបស់ក្រុមហ៊ុន។

ការកែច្នៃកុងតឺន័រ

​ដោយសារ​តម្រូវ​ការ​ ​និង​ទំនុក​ចិត្ត​ខ្ពស់​ពី​អតិថិជន​លើ​សេវាកម្ម​ ​និង​គុណភាព​របស់​ក្រុមហ៊ុន​ ​ក្រុមហ៊ុន​តេង​ឡាយ​ក៏មាន​ផ្គត់ផ្គង់​សេវាកម្ម​ថែទាំ​ ​និង​ជួសជុល​កុងតឺន័រ​ ​កែច្នៃ​សម្រាប់​ព្យួរ​ស​ម្លៀ​ក​បំពាក់​(​GO​H​) តំ​ឡើង​និង​រចនា​ធ្វើជា​ការិយាល័យ​/​លំនៅ​ដ្ឋា​ន​ផង​ដែរ។

សេវាកម្មកែច្នៃកុងតឺន័ររួមមាន៖

ស្ថានីយ៍សម្រាប់ដឹកទំនិញកុងតឺន័រនិង ដេប៉ូឃ្លាំងទំនិញ

ក្រុមហ៊ុនតេង ឡាយគ្រុប អាចផ្តល់ភាពងាយស្រួល និងរហ័សក្នុងការត្រួតពិនិត្យទំនិញរបស់អតិថិជនដោយមានគយ ព្រមទាំងបមន្រ្តីប៉ូលីស និងកាមេរ៉ាសុវត្ថិភាព តាមដានយ៉ាងម៉ត់ចត់។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនតេង ឡាយគ្រុបមានផ្តល់សេវាកម្មជំនួយទៅលើការដឹកជញ្ចូនទំនិញកុងតឺន័រ ទៅកាន់ក្រុមហ៊ុនដូចជា APL, MCC, RCL, CMA, MJIC, MITSUI និងក្រុមហ៊ុនជាច្រើនទៀត។

បន្ថែមពីលើនេះ ដើម្បីជួយឲ្យការដឹកជញ្ចូនទំនិញកាន់តែល្អមួយកម្រិតទៀត ក្រុមហ៊ុនតេង ឡាយគ្រុបក៏មានឧបករណ៍ធុនធ្ងន់ដើម្បីជួយបម្លាស់ទីតាំងទំនិញទាំងនោះផងដែរ។