Tenglay Group

  • ក្រុមហ៊ុនតេងឡាយ អាហរ័ណ នីហរ័ណ
    និងដឹកជញ្ជូន
  • ក្រុមហ៊ុនតេងឡាយ អាហរ័ណ នីហរ័ណ
    និងដឹកជញ្ជូន
  • ក្រុមហ៊ុនតេងឡាយ អាហរ័ណ នីហរ័ណ
    និងដឹកជញ្ជូន
  • ក្រុមហ៊ុនតេងឡាយ អាហរ័ណ នីហរ័ណ
    និងដឹកជញ្ជូន
  • ក្រុមហ៊ុនតេងឡាយ អាហរ័ណ នីហរ័ណ
    និងដឹកជញ្ជូន

    ក្រុមហ៊ុនតេងឡាយ អាហរ័ណ នីហរ័ណ និងដឹកជញ្ជូនជាក្រុមហ៊ុនដំបូងគេរបស់ក្រុមហ៊ុនតេងឡាយគ្រុប ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ ដែលមានការិយាល័យដំបូងរបស់ខ្លួននៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុកំពង់ផែសមុទ្រ ហើយបានពង្រីកសាខា ដេប៉ូ និងឃ្លាំងជាច្រើននៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដើម្បីបំពេញនូវតម្រូវការដែលកើនឡើង។ អតិថិជនរបស់ក្រុមហ៊ុនតេងឡាយ អាហរ័ណ នីហរ័ណ និងដឹកជញ្ជូន នឹងជួបជាមួយអ្នកជំនាញរបស់ក្រុមហ៊ុន ដែលមានបទពិសោធន៍ជាង២០ឆ្នាំក្នុងការរៀបចំឯកសារបញ្ចេញទំនិញពីគយ ដើម្បីធានាថាតម្រូវការរបស់អតិថនត្រូវបានបំពេញយ៉ាងឆាប់រហ័ស និងសន្សំសំចៃ។ ដោយសារបទពិសោធន៍ជាច្រើនឆ្នាំ និងទទួលបានការជឿទុកចិត្តពីអតិថិជន ក្រុមហ៊ុនត្រូវបានទទួលស្គាល់ ជាក្រុមហ៊ុននាំមុខគេនៅក្នុងវិស័យដឹកជញ្ជូន​(LOGISTICS) ដោយមានការិយាល័យចំនួន៥ ដែលបានដំណើរការនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

    សាខាខេត្តព្រះសីហនុ

    សម្រាប់អាជីវកម្មនាំចូល និងនាំចេញ ការដឹកជញ្ជូនយឺតយ៉ាវអាចបណ្តាលឱ្យមានការចំណាយបមិនចាំបាច់និងការបាត់បង់ ឱកាសចំណូលបន្ថែម។ ការមានទីតាំងផ្ទេរទំនិញ និងផ្ទុកទំនិញផ្តល់ភាពងាយស្រួល និងជួយជៀសវាងការយឺតយ៉ាវផ្សេងៗទៅកាន់ដំណេីរការដឺកជញ្ជូន។

     

    តេងឡាយគ្រុប មានប្រតិបត្តិការនៅទីតាំងសំខាន់ៗពីរដែលស្ថិតនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ។ ផែស្ងួត និងឃ្លាំងផ្ទុកទំនិញរបស់យើង ក្នុងរាជធានីភ្នំពេញ មានទីតាំងក្បែរៗគ្នា។ ចំណែកឯការិយាល័យរបស់យើងនៅ ក្រុងព្រះសីហនុ បានផ្ដល់ភាពងាយស្រួលក្នុងការដឺកជញ្ជូនទៅកាន់កំពង់ផែនិង ផ្លូវល្បឿនលឿន។

     

    ទីតាំងនៃសាខាទាំងបីរបស់យើងអាចឱ្យអ្នកជំនាញដឹកជញ្ជូននិងជើងសារគយបញ្ចេញបែបបទរបស់យើងអាចឆ្លើយតបទៅនឹងបញ្ហាផ្សេងៗបានយ៉ាងឆាប់រហ័សដែលមិនអាចមើលឃើញទុកជាមុន។

    谷歌地图你好

    Teng Lay Poi Pet Branch

    谷歌地图你好

    Siem Reap Airport

    谷歌地图你好

    Teng Lay Phnom Penh Dry Port

    Teng Lay Phnom Penh Dry Port

    Win Win Blvd, Phum Chumpu Voan 2, Sangkat Chom Chao 3, Khan Pou Senchey, Phnom Penh, Kingdom of Cambodia

    谷歌地图你好

    Teng Lay HQ

    Teng Lay HQ

    #B2-072 & 073, St. Koh Pich, Sangkat Tonle Bassac, Khan Chamkamorn, Phnom Penh, Kingdom of Cambodia

    +855 23 222 226

    谷歌地图你好

    Teng Lay Bavet Dry Port

    Teng Lay Bavet Dry Port

    National Road 1, Sangkat Bavet, Krong Bavet, Svay Rieng Province, Kingdom of Cambodia

    谷歌地图你好

    Teng Lay Sihanouk Ville Branch

    Teng Lay Sihanouk Ville Branch

    Vithei Phe, Sangkat 03, Sihanouk Ville, Kingdom of Cambodia

    សេវាកម្ម

    ក្រុមហ៊ុនតេងឡាយ អាហរ័ណ នីហរ័ណ និងដឹកជញ្ជូន មានជំនាញ និងឧបករណ៍ទំនើបដើម្បីពន្លឿនល្បឿននៃការដឹកជញ្ជូន និងសេវាបញ្ចេញទំនិញពីគយនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនមានជំនាញក្នុងការដឹកជញ្ជូនតាមផ្លូវគោក និងរៀបចំឯកសារតាមនីតិវិធីច្បាប់សម្រាប់ការបញ្ចេញទំនិញពីគយ។ ក្រុមហ៊ុនក៏ផ្តល់នូវសេវារហ័សនិងងាយស្រួលផងដែរសម្រាប់ការនាំចូលនិងនាំចេញទាំងជាមួយមន្ត្រីគយដែលប្រចាំការនៅ មាត់ច្រកផែស្ងួតតេងឡាយ។

    ការបញ្ចេញទំនិញពីគយ និង ជើងសាគយ

    ​ជៀសវាង​ការ​យឺតយ៉ាវ​ ​និង​ធានា​សុវត្ថិភាព​ទំនិញ​របស់​លោកអ្នក​ ​យើង​នឹង​ផ្តល់​ឱ្យ​លោកអ្នក​នូវ​សេវាកម្ម​ជើងសា​គយ​ដ៏​ទូលំទូលាយ​ ​រួម​ទាំង​ការរៀបចំ​ឯកសារ​ផ្លូវច្បាប់​ទាំងអស់​ ​ដើម្បី​ប្រាកដ​ថា​ការ​​​ដឹកជញ្ជូន​ទំនិញ​របស់​លោកអ្នក​រួចរាល់​តាម​ការ​គ្រោងទុក​។​ ​លើស​ពី​នេះ​ ​យើង​មាន​ច្រក​លើកដាក់​កុងតឺន័រ​(​I​C​D​)​នៅ​ក្នុង​ផែ​ស្ងួត​របស់យើង​ផ្ទាល់​ដែល​ការិយាល័យ​គយ​តាំងនៅ​ស្រាប់​ ​ដូច្នេះ​ក្រុមហ៊ុន​តេង​ឡាយ​នឹង​ផ្តល់​សេវាកម្ម​នាំចូល​ ​និង​នាំចេញ​យ៉ាង​ងាយស្រួល​ ​និង​រហ័ស។

    ការដឹកទំនិញអន្ដរជាតិ

    មិនថា​ការ​​​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​ ​ឬ​តាម​ផ្លូវអាកាស​ ​ទំនិញ​ចំណុះ​ពេញ​កុងតឺន័រ​(​F​C​L​) ​ឬ​ទំនិញ​ចំរុះ​ចំណុះ​មិន​ពេញ​កុងតឺន័រ​(​L​C​L​) ​ក្រុមហ៊ុន​តេង​ឡាយ​អាច​ផ្តល់​ជូន​នូវ​សេវាកម្ម​ពិសេស​ជាមួយនឹង​តម្លៃ​ប្រកួតប្រជែង។​ ​ដោយសារ​ទំនាក់ទំនង​ដ៏​រឹង​មាំ​របស់យើង​ជាមួយ​ក្រុមហ៊ុន​ពហុ​អន្តរជាតិ​ជា​ដៃគូ​រ​ ​និង​ប្រព័ន្ធ​តាមដាន​ការ​​​ដឹកជញ្ជូន​ទំនិញ​បំពាក់​ដោយ​បច្ចេកវិជ្ជា​ទំនើប​ ​ក្រុមហ៊ុន​តេង​ឡាយ​អាច​ផ្តល់​នូវ​ព័ត៌មាន​រហ័ស​ ​និង​ជាក់លាក់​អំពី​ទំនិញ​របស់​អតិថិជន​ចាប់តាំង​ពី​ពេល​ទំនិញ​ដឹក​ចេញ​រហូតដល់​ទំនិញ​ប្រគល់​ដល់ដៃ​អតិថិជន។
    សេវារបស់យើងមានដូចជា៖

    ការដឹកជញ្ជូនតាមផ្លូវគោក

    ឥឡូវនេះ អតិថិជនទាំងអស់អាចជឿជាក់បានថា ក្រុមហ៊ុនតេងឡាយអាចរ៉ាប់រងអ្វីៗគ្រប់យ៉ាងក្នុងមធ្យោបាយលឿន ហើយតម្លៃសមរម្យសម្រាប់សេវាកម្មទាំងអស់ដែលទាក់ទងនឹងការដឹកជញ្ជូនតាមផ្លូវគោក មិនថាក្នុង និងក្រៅប្រទេសកម្ពុជា។

    ក្រុមហ៊ុនក៏បានដំឡើងប្រព័ន្ធតាមដានGPS លើរថយន្តនីមួយៗ និងមានក្រុមអ្នកជំនាញ រួមទាំងអ្នកជំនាញឯកទេសដែលមានការទទួលស្គាល់ និងបទពិសោធន៍ ដើម្បីធានាថាទំនិញរបស់អតិថិជនមានសុវត្ថិភាព និងដឹកជញ្ជូនទាន់ពេលវេលា។

    សេវាកម្មដឹកជញ្ជូនផ្លូវគោករួមមាន៖