Tenglay Group

  • អំពីយើង​
  • អំពីយើង​
  • អំពីយើង​

អំពីយើង

ជាមួយ​បទពិសោធន៍​ជាង​២​០​ឆ្នាំ​និង​បណ្តាញ​នៅ​ក្រៅ​ប្រទេស​ច្រើន​ ​ក្រុមហ៊ុន​តេង​ឡាយ​គ្រុប​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ ​អាហរ័ណ​ ​នីហរ័ណ​ ​និង​ដឹកជញ្ជូន​ដ៏​ល្បី​មួយ​នៅ​ប្រទេស​កម្ពុជា​ ​ដែល​ផ្តល់​សេវាកម្ម​យ៉ាង​ទូលំទូលាយ​ដ៏​ល្អឥតខ្ចោះ​ទាក់ទង​នឹង​ការ​​​ដឹកជញ្ជូន​លក្ខណ​អន្ដរជាតិ​ ​ការ​​​ដឹកជញ្ជូន​ក្នុងស្រុក​ ​និង​ ​សេវាកម្ម​គ្រប់គ្រង​ទំនិញ​(​Logistics​)​។​ ​សេវាកម្ម​ដ៏​ទូលំទូលាយ​របស់យើង​ ​នឹង​បំពេញ​តម្រូវ​ការ​​​ដឹកជញ្ជូន​របស់​អតិថិជន​ប្រកបដោយ​ភាព​ងាយស្រួល​ ​ការ​ជឿជាក់​ ​និង​សន្សំសំចៃ​ដែល​មិន​អាច​​​រក​កន្លែងផ្សេង​មក​ប្រៀបផ្ទឹម​បាន​។​ ​រហូត​មកដល់ពេលនេះ​ ​ក្រុមហ៊ុន​តេង​ឡាយ​គ្រុប​ត្រូវ​បាន​ជ្រើសរើស​ជា​ដៃគូ​សហប្រតិបត្តិការ​អាជីវកម្ម​(B2B) ​ដោយ​ក្រុមហ៊ុន​ជាង​៣០០​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

បេសកកម្ម

ពង្រឹងទំនុកចិត្ត

ដើម្បីក្លាយជា​ដៃគូ​ជើង​សាគយ​ដ៏​ធំបំផុត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

បង្កើនប្រសិទ្ធភាពខ្ពស់

ដើម្បីដំណើរការ​ផែស្ងួត​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត​នៅ​ក្នុង​ព្រះរាជាណាចក្រ។

ផ្តល់ដំណោះស្រាយច្នៃប្រឌិត

ដើម្បីផ្តល់នូវ​ដំណោះ​ស្រាយ​ដ៏ល្អ​បំផុត​លើ​តម្រូវការ​កែច្នៃ​កុងតឺន័រ។

គុណភាពខ្ពស់

ដើម្បីក្លាយជា​អ្នកនាំ​មុខគេ​ខាងផ្គត់ផ្គង់​ឃ្លាំង​ឧស្សាហកម្ម។

ទស្សនវិស័យ

“ ធ្វើឱ្យគ្រប់អង្គភាពអាជីវកម្មល្អប្រសើរឡើង និង ជួយអតិថិជន និងដៃគូរបស់យើងឱ្យរីកចម្រើននៅក្នុងទីផ្សារកម្ពុជា។ ”

គុណតម្លៃ

​ធ្វើ​ឱ្យ​គ្រប់​អង្គភាព​អាជីវកម្ម​ល្អ​ប្រសើរ​ឡើង​ ​និង​ ​ជួយ​អតិថិជន​ ​និង​ដៃគូ​របស់យើង​ឱ្យ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​ទី​ផ្សារ​កម្ពុជា។

T

សេវាកម្មដឹកជញ្ជូនប្រកបដោយសុវត្ថិភាព។

L

សេវាកម្មគ្រប់គ្រងទំនិញ(Logistics)នាំមុខគេ។

G

ដឹកនាំអាជីវកម្មរបស់យើងឱ្យរីកចម្រើននៅថ្ងៃអនាគត។

ប្រវត្តិក្រុមហ៊ុន

​ក្រុមហ៊ុន​តេង​ឡាយ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១​៩​៩​៦​ ​ដោយ​ដំបូង​ឡើយ​ជា​ក្រុមហ៊ុន​តេង​ឡាយ​ ​អាហរ័ណ​ ​នីហរ័ណ​ ​និង​ដឹកជញ្ជូន​។​ ​ការិយាល័យ​ទី​១​បាន​បើក​ដំណើរការ​នៅ​ក្នុង​ទី​ក្រុងភ្នំពេញ​ជាមួយនឹង​រថយន្ត​ដឹកទំនិញ​ដំបូង​ចំនួន​ពីរ​គ្រឿង​ ​ដែល​ផ្ដល់​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​គោក​ ​និង​សេវា​ជើងសា​គយ​។​ ​ដោយសារតែ​ការ​បម្រើ​សេវាកម្ម​អតិថិជន​ល្អដាច់គេ​របស់​ក្រុមហ៊ុន​ ​ទើប​ក្រុមហ៊ុន​ទទួល​បាន​ទំនុក​ចិត្ត​ ​និង​ភក្ដីភាព​ពីសំណាក់​អតិថិជន​ជាច្រើន​។​ ​ហើយ​ចាប់តាំង​ពី​ពេល​នោះ​មក​ ​ក្រុមហ៊ុន​តេង​ឡាយ​ត្រូវ​បាន​ទទួលស្គាល់​ជា​ក្រុមហ៊ុន​អាហរ័ណ​ ​និង​នីហរ័ណ​ ​ឈាន​មុខ​មុនដំបូង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។
ក្រុមហ៊ុន តេង ឡាយ អាហរ័ណ នីហរ័ណ និងដឹកជញ្ជូន

(បង្កើតឡើងក្នុងឆ្នាំ ១៩៩៦)

ផែស្ងួត តេង ឡាយ ភ្នំពេញ

(បង្កើតឡើងក្នុងឆ្នាំ ២០០៨)

ផែស្ងួត តេង ឡាយ បាវិត

(បង្កើតឡើងក្នុងឆ្នាំ ២០១៧)

ឧកញ៉ា តេង ឡាយ និង លោកជំទាវ

សារពីប្រធានក្រុមប្រឹក្សាភិបាល

យើងបានពុះពា និងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាដើម្បីអភិវឌ្ឍអាជីវកម្មរបស់យើង ដើម្បីអាចឱ្យយើងចាប់យកឱកាសធំជាច្រើន និងធ្វើឱ្យក្រុមហ៊ុនមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ដំណាក់កាលដំបូងក្រុមហ៊ុនមានរថយន្តដឹកកុងតឺន័រចំនួនតែ២គ្រឿង និងបុគ្គលិកចំនួនតែជាង១០នាក់ប៉ុណ្ណោះ បន្ទាប់មកបានអភិវឌ្ឍទៅជាសហគ្រាសទំនើបឈានមុខគេដែលផ្តល់នូវសាវាជើងសាគយ និងសាវាដឹកជញ្ជូនយ៉ាងទូលំទូលាយរួមបញ្ចូលគ្នា និងបានឈរយ៉ាងរឹងមាំនៅក្នុងចំណោមនៃចំនួនអតិថិជនដ៏ច្រើនសន្ធឹកសន្ធាប់។ ក្រុមហ៊ុនបុត្រសម្ព័ន្ធក៏ត្រូវបានបង្កើតឡើងផងដែរនៅរាជធានីភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

តាមរយៈការអភិវឌ្ឍយ៉ាងឆាប់រហ័សជាង២០ឆ្នាំ ដោយសារការធ្វើប្រតិបត្តិការប្រកបដោយគុណភាពខ្ពស់ និងបទពិសោធន៍ច្រើន ក្រុមហ៊ុនបានក្លាយជាក្រុមដឹកជញ្ជូនទំនិញឈានមុខគេខាងផ្ដល់សេវាជើងសាគយ និងសេវាកម្មដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា។

តម្រូវការសេវាកម្មដឹកទំនិញត្រូវបានកើនឡើង ដោយសារការរីកចម្រើននៃសេដ្ឋកិច្ចក្នុងស្រុករបស់ប្រទេសកម្ពុជា។

សារពីអគ្គនាយក

ចាប់តាំងពីឆ្នាំ១៩៩៦មក ខ្ញុំបានក្លាយជាអគ្គនាយករបស់ក្រុមហ៊ុនតេងឡាយគ្រុប ហើយក្នុងរយៈពេលជាង២០នេះ ក្រុមហ៊ុនរបស់យើងបានប្រែក្លាយពីក្រុមហ៊ុនដែលមានទំហំប្រតិបត្តិការតូចក្នុងការដឹកជញ្ជូនទំនិញ និងការរៀបចំឯកសារបញ្ចេញទំនិញពីគយទៅជាគ្រុបអាជីវកម្មពហុជំនាញដែលបានប្រឡូកទៅក្នុងវិស័យធុរកិច្ចជាច្រើន។

នៅក្នុងឆ្នាំ២០០៨ អាជីវកម្មផែស្ងួតរបស់យើងត្រូវបានបង្កើតឡើង ដើម្បីចាប់យកលំហូរដ៏ច្រើនលើសលប់នៃការធ្វើពាណិជ្ជកម្មសម្រាប់ទីផ្សារកម្ពុជា។ ដោយបច្ចុប្បន្ន យើងមានផែស្ងួតចំនួនបី និងដេប៉ូចំនួនបួនដើម្បីបំពេញនូវគ្រប់តម្រូវការទាំងអស់របស់អតិថិជនរបស់យើង។ ជាការរួមគ្នា ក្រុមហ៊ុននៅក្នុងគ្រុបរបស់យើងទាំងអស់បានបង្កើតភាពស៊ីចង្វាក់គ្នាមួយដើម្បីបំពេញឱ្យគ្នាទៅវិញទៅមក ដែលអាចឱ្យយើងប្រើធនធានរួមគ្នាហើយចំណាយអស់តិច។

ក្រុមហ៊ុនតេងឡាយគ្រុបជាក្រុមហ៊ុនរឹងមាំ និងមានស្ថេរភាព ហើយខ្ញុំនឹងបន្តបង្កើតនូវកាលានុវត្តភាពសម្រាប់អតិថិជន ភាគីពាក់ព័ន្ធ និងដៃគូរបស់យើងនាពេលអនាគត។

ឧកញ៉ា តេង ហឿង

គណៈគ្រប់គ្រង

ឧកញ៉ា តេង ហឿង

ឧកញ៉ា តេង ហឿង

អគ្គនាយក
ឧកញ៉ា តាន់ តាត់

ឧកញ៉ា តាន់ តាត់

អគ្គនាយករងទទួលបន្ទុកសាខាខេត្តព្រះសីហនុ
លោកជំទាវ តេង ថា

លោកជំទាវ តេង ថា

អគ្គនាយិការងទទួលបន្ទុកជើងសាគយប្រចាំផែស្ងួតតេងឡាយភ្នំពេញ
លោក អ៊ឹង ស៊ុនថៃ

លោក អ៊ឹង ស៊ុនថៃ

អគ្គនាយករងទទួលបន្ទុកនាំចេញ
លោក ធួន លាត

លោក ធួន លាត

អគ្គនាយករងទទួលបន្ទុកផែស្ងួត និងដេប៉ូ
លោក តេង ហ៊ី

លោក តេង ហ៊ី

អគ្គនាយករងទទួលបន្ទុករតនាគារ
ឧកញ៉ា ប៊ូ ឌីម៉ង់

ឧកញ៉ា ប៊ូ ឌីម៉ង់

ទីប្រឹក្សាក្រុមហ៊ុន
លោក ម៉ៅ វាសនា

លោក ម៉ៅ វាសនា

នាយកប្រតិបត្តិការ (COO)