សេវា

Teng lay dry port

ការដឹកជញ្ជូន​អន្តរជាតិ

 • សេវាដឹកជញ្ជូនតាមសមុទ្រ
 • សេវាដឹកជញ្ជូនតាមផ្លូវអាកាស

មិនថា​តាម​ផ្លូវ​ទឹក ឬផ្លូវ​អាកាស FCL ឬ LCL​ ក៏ដោយ ក៏ក្រុមហ៊ុន តេង​ឡាយ​​ អាច​ផ្ដល់​ជូន​អ្នក​នូវ​សេវា​គុណភាព​ខ្ពស់​ដាច់​គេ​ជាមួយ​នឹង​តម្លៃ​ប្រកួត​ប្រជែង​។ តាមរយៈទំនាក់​ទំនង​រឹងមាំ​របស់​យើង​ជាមួយ​ក្រុមហ៊ុន​ពហុអន្តរជាតិ​​ជាដៃគូ​ និង​ប្រព័ន្ធ​ដឹកទំនិញ​​ដែលមានបច្ចេកវិទ្យា​ខ្ពស់​ យើង​អាច​ផ្ដល់​ជូន​អ្នក​នូវ​ព័ត៌មាន​បច្ចុប្បន្ន​ភាព​ និង​ត្រឹមត្រូវ​អំពី​ទំនិញ​របស់​អ្នក​នៅក្នុង​វដ្ដ​ប្រគល់​ទំនិញ​ទាំង​ស្រុង។

សេវា​ដឹកជញ្ជូន​តាម​ផ្លូវសមុទ្រ និងផ្លូវ​អាកាស​របស់​យើង​មាន​ដូច​ជា៖

 • ចំណុះពេញ​កុង​តឺន័រ​ (FCL) និង ​​ការ​បូកបញ្ចូលសម្រាប់ទំនិញចំណុះតិចជាងមួយ​កុងតឺន័រ​ (LCL)
 • ផ្លូវសមុទ្រ​-ផ្លូវគោក ផ្លូវគោក-ផ្លូវសមុទ្រ​ និងផ្លូវសមុទ្រ-ផ្លូវអាកាស
 • ឃ្លាំងអ្នកលក់ -​កំពង់ផែ (Door-Port) កំពង់ផែ-ឃ្លាំងអ្នកទិញ (Port-Door) និង កំពង់ផែ-កំពង់ផែ (Port-Port)
Teng lay dry port

សេវាបញ្ចេញទំនិញពីគយ និងជើង​សារគយ

 • សេវាដឹកជញ្ជូនតាមផ្លូវទឹក
 • សេវាដឹកជញ្ជូនតាមផ្លូវដែក

ដោយសារតែមានតម្រូវការខ្ពស់និងទទួលស្គាល់ពីអតិថិជនរបស់យើងទៅលើសេវាកម្ម​ និងគុណភាពដ៏ល្អឥតខ្ចោះ​ បច្ចុប្បន្នយើងបានផ្តល់នូវសេវា ថែទាំនិង​ជួសជុលកុងតឺន័រ​​​​ ការតំឡើងកុងតឺន័រព្យួរសំលៀកបំពាក់ ការតំឡើង​និង​ការរចនាការិយាល័យកុងតឺន័រ។

Teng lay dry port

ការ​គ្រប់​គ្រង​ឃ្លាំង និង​ត្រួតពិនិត្យ​បញ្ជីសារពើភ័ណ្ឌស្តុក

ការ​ស្វែងរកទីកន្លែង​មាន​​សុវត្ថិភាព​ និង​ស្តង់​ដារ ដើម្បីស្តុក​ទំនិញ​របស់​អ្នក គឺ​មាន​សារៈ​សំខាន់​ជា​ទីបំផុត។ ផែស្ងួត​របស់​យើង​​ផ្ដល់​ជូន​អ្នក​នូវការ​ស្តុក​ទំនិញ​ដោយមិនមានការព្រូយបារម្ភ​។ យើង​មាន​សេវា​ដូចខាងក្រោម៖

 • ទីលាន​កុងតឺន័រ​ចំហ
 • ស្ថានីយ៍​កុងតឺន័រដឹកជញ្ជូន​ពិសេស និងសម្រាប់ស្ដុកកុងតឺន័រទំនេរ
 • ការ​គ្រប់​គ្រង​ឃ្លាំង និង​ត្រួតពិនិត្យ​បញ្ជីសារពើភ័ណ្ឌស្តុក
Teng lay dry port

សេវាបញ្ចេញទំនិញពីគយ និងជើង​សារគយ

ការ​បញ្ចៀស​ការ​ពន្យារពេល​ និង​រក្សាសន្តិសុខទំនិញ​របស់​អ្នក​ គឺ​ជាប្រការ​សំខាន់​​បំផុត​​សម្រាប់​អាជីវកម្ម​របស់​អ្នក​មិនថាជាទំនិញនាំចូល និងទំនិញនាំចេញឡើយ។ យើង​ផ្ដល់​ជូន​អ្នក​នូវ​សេវា​ជើង​សារ​គយ​ពេញលេញ​ដែល​គ្រប​ដណ្ដប់​លើ​ការ​រៀប​ចំ​ឯកសារ​ផ្លូវច្បាប់​ទាំងអស់​ដើម្បី​ធានាថាទំនិញ​របស់​អ្នក​អាចបញ្ជូន/ទទួលបានតាម​ការគ្រោងទុក។ ដោយ​មាន​ទាំង​មន្ត្រី​គយ និង​បុគ្គលិក​កាំកុង​ត្រូល​​ដែល​តាំង​មូលដ្ឋាន​នៅក្នុង​កំពង់​ផែ ICD របស់​យើង​។ ក្រុមហ៊ុន តេង​ឡាយ​​ ផ្ដល់​ជូន​នូវ​សេវា​នាំចេញ និង​នាំចូល​ឆាប់​រហ័ស និង​ងាយស្រួល​។

Teng lay dry port

ការកៃច្នៃ​កុង​តឺន័រ

ដោយសារតែមានតម្រូវការខ្ពស់និងទទួលស្គាល់ពីអតិថិជនរបស់យើងទៅលើសេវាកម្ម​ និងគុណភាពដ៏ល្អឥតខ្ចោះ​ បច្ចុប្បន្នយើងបានផ្តល់នូវសេវា ថែទាំនិង​ជួសជុលកុងតឺន័រ​​​​ ការតំឡើងកុងតឺន័រព្យួរសំលៀកបំពាក់ ការតំឡើង​និង​ការរចនាការិយាល័យកុងតឺន័រ។

 • ការ​ថែទាំ និង​ជួសជុលកុង​តឺន័រ
 • កុងតឺន័រព្យួរសម្លៀកបំពាក់ (GOH)
 • ការិយាល័យ/លំនៅដ្ឋាន​កុងតឺន័រ