Company

ក្រុមហ៊ុន តេង​ឡាយ​​​អេនជីនារីង ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ 2013។ ​ ​ក្រុមហ៊ុន​របស់យើងត្រូវបានបង្កើតឡើងដោយសារតែ​មាន​តម្រូវការកៃច្នៃ​កុង​តឺន័រ​​ពីសំណាក់​​អតិថិជន។ កុងតឺន័រព្យួរសម្លៀកបំពាក់ (GOH) បម្រើ​ការ​ឲ្យ​អ្នក​ផលិតលំដាប់​ខ្ពស់ក្នុង​ឧស្សាហកម្ម វាយនភ័ណ្ឌ​។ ផលិតផល​គុណភាព​ខ្ពស់​ ដូចជា ឈុតខោអាវធំ និង​រ៉ូប​ ដែលត្រូវការ​ការរក្សាទុក​ដែលមានគុណភាព​ដោយការ​ព្យួរ​ជាជាង​ការ​បត់​ទុកក្នុង​ប្រអប់​។ ផលិតផលទាំង​នេះចេញ​​ពី​រោង​ចក្រដោយ​ផ្ទាល់​ទៅកាន់ហាងលក់រាយ​ ដើម្បី​បង្រួម និង​កាត់​បន្ថយ​រយៈពេល​ដឹកជញ្ជូន​ និង​ផ្ដល់ជូន​​មធ្យោបាយ​ដឹកជញ្ជូន​ល្អប្រសើរ។

Teng lay dry port
ការ​ថែទាំ និង​ជួសជុលកុង​តឺន័រ

ក្រុម​ការងាររបស់​យើង​ គឺជា​ក្រុម​មួយ​នៅក្នុង​កម្មវិធី​ថែទាំ​គ្រប់​ជ្រុងជ្រោយ​របស់​យើង​ ដើម្បី​ធានា​ថា ​ការ​ជួសជុល​កុងតឺន័រ​ស្ថិតនៅក្នុង​សភាព​ល្អប្រសើរបំផុត។ ឧបករណ៍​របស់​យើង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ជួសជុល​កុងតឺន័រស៊ីទែនដែល​ផលិត​ផលិតផល​ដែលមានការទទួលស្គាល់ ដើម្បី​ធានាថា​ក្រុមហ៊ុន​ដឹកជញ្ជូន​កុងតឺន័រ ទទួល​ស្គាល់​ការ​ជួសជុលរបស់​យើង ហើយ​យើង​អាច​ផ្ដល់​ជូន​នូវ​ការផលិតកុងតឺន័រ​ GOH ពិសេស​គ្រប់​ប្រភេទ និង​ការ​ផ្លាស់​ប្ដូរ​សេវាកម្មផងដែរ។

Teng lay dry port
ការ​ថែទាំ និង​ជួសជុលកុង​តឺន័រ

ផលិតកម្ម​​កុង​តឺន័រ​ GOH និង​ការបំលែង​សេវាកម្ម។ ប្រអប់ទូកុងតឺន័រត្រូវបានកែច្នៃដោយ​​ការ​ផ្សារដោយ​ប្រើឧស្ម័ន​កាបូនឌីអុកស៊ីត ដើម្បី​ធានា​គុណភាព និង​​សោភណ្ឌភាព​​នៃ​ការ​ផ្សារ។ គ្រប់ការងារផ្សារទាំងអស់ប្រើប្រាស់​​សារធាតុ​រចនាសម្ព័ន្ធ​សម្រាប់​ការ​ផ្សារ​ដោយ​ដៃ​ ដើម្បី​ធានាថាការ​ផ្សារ​មាន​ភាពរឹងមាំ។ ប្រប្រាស់ការ​ព្យួរជំនួសឲ្យ​កា​របត់​ទុក​ក្នុង​ប្រអប់​។

Teng lay dry port
ការិយាល័យ/លំនៅដ្ឋាន​កុងតឺន័រ

យើង​ចូលរួម​ក្នុង​ការ​ផ្ដល់​ជូន​នូវ​ការិយាល័យ​កុងតឺន័រ​ចល័តដែល​ទទួលបានការ​កោត​សរសើរខ្ពស់​ចំពោះ​ទំហំតូចល្មម​ រចនាសម្ព័ន្ធរឹងមាំខ្លាំង និង​ការ​រចនា​ដ៏ទាក់​ភ្នែក។ ការិយាល័យ​ទាំង​នេះ​មាន​ច្រើន​ពណ៌ ច្រើន​ទំហំ និង​ច្រើន​ម៉ូដ​ទៅតាម​លក្ខខណ្ឌ​តម្រូវ​របស់​អតិថិជន​។ យើង​ធ្វើ​ឲ្យ​ប្រាកដថា ការិយាល័យ​កុងតឺន័រ​ត្រូវ​បាន​ត្រួត​ពិនិត្យ​​ដោយ​អ្នក​ត្រួតពិនិត្យ​គុណភាព​ ដើម្បី​ធានា​ភាពត្រឹម​ត្រូវ​ឥតខ្ចោះ​របស់វា។