Teng Lay

ក្រុមហ៊ុន​ តេង​ឡាយ​​គ្រុប គឺជា​ក្រុមហ៊ុន​អាហរ័ណ នីហរ័ណ​ និងដឹកជញ្ជូន​នាំមុខ​គេ​នៅប្រទេស​កម្ពុជា។ យើង​បាន​កសាង​បណ្ដាញ​ភ្នាក់​ងារបញ្ជូនទំនិញ​អន្តរជាតិ ដែល​អនុញ្ញាតឲ្យ​យើង​អាច​ផ្គត់​ផ្គង់​​សេវា​ដឹកជញ្ជូន​ក្នុង​ស្រុក និង​អន្តរជាតិ នីតិវិធីបញ្ចេញទំនិញពីគយ និងសេវាជើងសារគយ ការដឹកជញ្ជូន​តាមផ្លូវ​អាកាស ឬការដឹកជញ្ជូន​តាមផ្លូវសមុទ្រ ការគ្រប់​គ្រង​ភ័ស្តុភារ និង​​ឃ្លាំង សេវាកម្មដឹកជញ្ជូនទំនិញ គម្រោងខ្នាតតូច និង​ធំ​ ទៅកាន់​តំបន់​ភូមិសាស្រ្ត​​ជាច្រើន​នៅលើពិភពលោកអស់ រយៈពេល​​ជាច្រើន​ឆ្នាំមកហើយ។ មិនថាក្រុមហ៊ុនរបស់​អ្នក​មាន​ទំហំធំ ឬតូចក៏ដោយ​ យើងអាច​ផ្ដល់​ជូន​អ្នក​នូវ​ដំណោះ​ស្រាយ​ដ៏មាន​ប្រសិទ្ធភាព​​បំផុត និង​សេវាគួរជា​ទី​ទុកចិត្ត​បំផុត​​ក្នុង​តម្លៃ​ប្រកួតប្រជែង​បំផុត។​

ដោយមានអាយុកាល​ជាង 20 ឆ្នាំ បច្ចុប្បន្ន​ក្រុមហ៊ុន​ តេង​ឡាយ​​គ្រុប បាន​ក្លាយ​​ជាក្រុមហ៊ុន​រួមបញ្ចូលគ្នាដ៏ធំមួយដែលក្នុងនោះរួម​មាន​ក្រុមហ៊ុន​ផ្គត់​ផ្គង់​សេវា​ចំនួនបី ដូចជា ក្រុមហ៊ុនតេង​ឡាយ​អាហរ័ណនីហរ័ណ​និងដឹកជញ្ជូន ក្រុមហ៊ុនតេង​ឡាយ​​​អេនជីនារីង និង ក្រុមហ៊ុនផែស្ងួតតេង​ឡាយ ដែលមាន​មូលដ្ឋាន​នៅទី​ក្រុង​ភ្នំពេញ។ ក្រុមហ៊ុន​ទាំង​នេះ​ត្រូវ​បាន​បង្កើត​ឡើងស្រប​ទៅ​តាម​ជំនាញ និង​បទពិសោធន៍​ប្រតិបត្តិការ ដើម្បីផ្ដល់ជូននូវ​សេវាគុណភាពខ្ពស់បំផុតដល់​អតិថិជន។ បច្ចុប្បន្ន​ ក្រុមហ៊ុន តេង​ឡាយ​​គ្រុប មាន​បុគ្គលិក​ប្រហែល​ 1 000 នាក់​នៅទូទាំង​ប្រទេស។