Teng Lay

សាររបស់​អគ្គនាយកប្រតិបត្តិ

អស់​រយៈពេល​ជាង​ 20 ឆ្នាំ​មកនេះ ដែល​ក្រុមហ៊ុន​​របស់​យើង​បាន​រីកចម្រើន​លូតលាស់​ពី​ប្រតិបត្តិការ​ធន់​តូច​ដែល​ផ្ដល់​ដំណោះ​ស្រាយ​លើការ​ដឹកជញ្ជូន​ និង​នីតិវិធីបញ្ចេញទំនិញពីគយជូនដល់​ក្រុម​អាជីវកម្មច្រើនមុខ​ដែល​ពាក់​ព័ន្ធ​ជាមួយនឹងឧស្សា- ហកម្ម​ជាច្រើន។ ក្រុមហ៊ុន​របស់​យើង​មាន​វត្តមាន​នៅ​តាម​ទីតាំង​ព្រំដែន​ភូមិសាស្រ្ត​ទាំងអស់​នៅ​ប្រទេស​កម្ពុជា។ លើសពីនេះទៀត យើង​បានវិវត្តខ្លួន និង​សម្របខ្លួន​ទៅតាម​តម្រូវការដែលកំពុង​កើនឡើងយ៉ាង​ឆាប់​រហ័សរបស់​ទីផ្សារ​កម្ពុជា។

ក្នុង​ឆ្នាំ 2008 អាជីវកម្ម​ផែស្ងួត​របស់​យើងត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ចាប់​យក​លំហូរ​ពាណិជ្ជកម្ម​លើសលប់សម្រាប់​ទីផ្សារ​កម្ពុជា។ គិតត្រឹមឆ្នាំ2013 តម្រូវការ​សម្រាប់​ការ​ដឹក​ជញ្ជូន​ក្នុង​ស្រុក​បាន​បង្កើត​តួនាទី​មួយដល់​ក្រុមហ៊ុនតេង​​​​ត្រេនស្ព័រថេសិន ដើម្បីបម្រើ​ដល់​តម្រូវ​ការ​កើនឡើង​នេះ។ បច្ចុប្បន្ន​នេះ យើង​មាន​ផែស្ងួត​បី និង​ឃ្លាំង​ស្តុក​ទំនិញ​បួន ដើម្បី​បំពេញ​តាមគ្រប់តម្រូវការរបស់​ជូន​អតិថិជន​របស់​យើង។​ ជាមួយគ្នានេះដែរក្រុមហ៊ុនក្នុងគ្រុប​របស់​យើងធ្វើ​ការ​រួបរួម​កម្លាំង​គ្នា​ដើម្បីបំពេញ​បន្ថែម​ដល់​គ្នា​ទៅវិញទៅមក​ និង​អនុញ្ញាត​ឲ្យ​យើង​អាច​​ចែក​រំលែក​ធនធាន​ដែលផ្ដល់​អត្ថប្រយោជន៍​មាន​តម្លៃ​ដ៏ធំសម្បើម។​​​​ ម្យ៉ាង​វិញទៀត យើង​ក៏បាន​វិនិយោគយ៉ាង​ច្រើន​លើ​វិធាន​ការ​សុវត្ថិភាព​ដើម្បី​​ឲ្យ​ស្រប​តាម​លក្ខខណ្ឌ​តម្រូវ​​នៃដៃគូ​អន្តរជាតិ​របស់​យើង ព្រមទាំង​បំពេញ​តាមកាតព្វកិច្ច​​​ C-TPAT នៃ​ភ្នាក់ងារគយ និង​ការពារព្រំដែនសហរដ្ឋអាមេរិក ដើម្បី​រក្សាសន្តិសុខទំនិញ​ដឹកជញ្ជូន​របស់​យើង។.

ក្រុមហ៊ុន តេង​ឡាយ​​គ្រុប ជាក្រុមហ៊ុនរឹងមាំ​ និង​មាន​ស្ថេរភាព​ ហើយយើងខ្ញុំ​​ទន្ទឹងរង់ចាំ​ក្នុងបន្តការ​​បង្កើត​កាលានុវត្តភាព​ជា​និរន្ត​​​ជូន​ដល់​អតិថិជន​ ភាគី​ពាក់​ព័ន្ធ​ និង​ដៃគូ​របស់​យើង​នាពេល​​អនាគត​ដ៏ខ្លី។

CEO Message